khmer eng
  • លោកជំទាវ ចឹក ហេង បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទានប្រគេនព្រះចៅអធិការវត្ត ឧត្តមមុនី ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃ សុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្តម ម៉ុម ចន្ទលី ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តម មាស រដ្ឋាវុឌ្ឍ ទីប្រឹក្សាក្រសួងពត៌មាន និងលោកជំទាវ រួមនិងឧបាសិកា ខូយ ប៊ុនថាន្នី បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន មាន អង្ករត្រីខ ទឹកសុទ្ធ ព្រមទាំងថវិកា ជាវទ្វារដែក ដាក់លើសាលាឆាន់ ទៅប្រគេនព្រះចៅអធិការវត្ត ឧត្តមមុនី ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ។ដើម្បីបង្សុកូលឧទិ្ទសកុសលផលបុណ្យ ជូនដល់បុព្វការីជន មានជីដូន ជីតា មាតាបិតា បងប្អូនញាតិកា ទាំងអស់ដែលបានចែកឋានទៅ និងឧទ្ទិស ជូនដល់លោក លោកស្រី ទាំងអស់ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ ការពារទឹកដី  សូមលោកអ្នកទាំងអស់បានទៅកើតនៅទីឋានសុគតិភព កុំបីអាក់ខានឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ភឹម រុនស៊ីណារិទ្ធិ នាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត យៀប សំណាង នាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា